(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ថ្លែងក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជា សត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយ បញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួន ក្នុងការផលិត ចែកចាយ…
Category: ព័ត៌មានជាតិ
ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ប្តេជ្ញាចិត្តពង្រីកទំនាក់ទំនងរវាងកម្ពុជា-ថៃ ឱ្យបានកាន់តែល្អប្រសើរ ជាពិសេសបន្តជួយកៀរគរវិនិយោគិនបន្ថែមទៀត
(ភ្នំពេញ)៖ លោក ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំនៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការក្នុងខិតខំធ្វើយ៉ាងណា ពង្រីកទំនាក់ទំនងរវាងកម្ពុជា-ថៃ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសនឹងបន្តជួយកៀរគរអ្នកវិនិយោគរបស់ថៃ ឱ្យមកបន្តដាក់ទុកវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។ លោក Tull Traisorat បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យនិស្សិតត្រូវអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលបានឱកាសការងារកាន់តែប្រសើរ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅកាន់និស្សិតទាំងអស់ត្រូវតែបន្តអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពខ្លួនជានិច្ចជាប់ជាប្រចាំ ដើម្បីទទួលបានឱកាសការងារកាន់តែប្រសើរ។ សម្ដេចបានបញ្ជាក់ថា ការរៀននៅសាលាធ្វើឱ្យយើងទទួលបានសញ្ញាឃើញដើម្បីជួយបើកផ្លូវទៅកន្លែងធ្វើការ ប៉ុន្តែនៅពេលដែលយើងធ្វើការងារ គឺត្រូវការសញ្ញាឃើញ ដោយសញ្ញាឃើញនេះហើយដែលអាចឱ្យយើងមានការវិវត្តិនៅកន្លែងធ្វើការ។ បការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។ សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ត្រូវរៀនដោយខ្លួនឯង រៀនស្វ័យសិក្សាខ្លួនឯង ត្រូវរៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយទាំងអស់ រួមទាំងស្វ័យសិក្សា ដកពិសោធន៍ខ្លួនឯងរួមទាំងការស្រាវជ្រាវនេះ។ សៀវភៅជួយយើងច្រើន…
ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំភាពជាដៃគូក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមការងារ «ត» តំណាងផ្នែករដ្ឋាភិបាល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាសហប្រធានក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំភាពជាដៃគូក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ ប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងទាំងពីរ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបប្រជុំជាមួយគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។ នាឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអរគុណលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយថ្នាក់ដឹកនាំជំនាញដែលបានយកចិត្តខ្ពស់ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន…
ACU ឃាត់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមនុស្ស២នាក់ទៀត ពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ
(កំពង់ស្ពឺ)៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ។ សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ សេចក្តីរាយការណ៍ ដែលទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ…
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រកាសជាផ្លូវការ អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដើម្បីបំពេញបំណងពលរដ្ឋ
(សៀមរាប)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំរៀបចំសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប។ ក្នុងពិធីនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ សន្និសីទនាឱកាសនេះ បានប្រកាសជាផ្លូវការ នៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត…
សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតប្រភេទកីឡាដែលចូលចិត្តលេង និងលើកឡើងថា ការហាត់ប្រាណ ដើម្បីឲ្យបែកញើស សុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ តាមរយៈហ្វេសប៊ុក បានបង្ហោះរូបថតលេងទាត់បាល់ និងបាល់ទះនាទសវត្សរ៍១៩៨០ ព្រមទាំងរូបថតវាយកូនគោលដំបូង នាឆ្នាំ២០០០ ដោយថ្លែងសារថា ការហាត់ប្រាណ ដើម្បីឲ្យបែកញើស សុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ផលប្រយោជន៍ពីការហាត់ប្រាណតាមរយៈកីឡា។ ខ្ញុំហាត់ប្រាណទៀងទាត់តាំងពីវ័យជំទង់រហូតមកដល់ពេលនេះ។ ខ្ញុំចេះលេងកីឡា ៤ប្រភេទមានបាល់ទះ បាល់ទាត់ បោះប៊ួល និងចុងក្រោយ គឺវាយកូនគោល។ អុំទូកលេងតាមរដូវកាល…
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងធ្នឹមបណ្តោយទាំង ៩ប្រឡោះរួចរាល់ហើយ
(ភ្នំពេញ )៖ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ។ នេះបើតាមបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ផន រឹម បានបន្ថែមថា គម្រោងសមិទ្ធផលស្ពានគួរជាទីមោទកភាពនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ…
