(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មការងារនៅទីក្រុងនីស ប្រទេសបារាំង។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុងនីស ប្រទេសបារាំង ដើម្បីអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង…
