សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥

(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទះ ដើម្បីសហគមន៍មានសុវត្ថិភាព»៕ ខាងក្រោមនេះ ជាសារលិខិតអបអរសាទរ របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារទាំងស្រុង៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត៥ពាន់នាក់ នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ

(ឧត្ដរមានជ័យ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ​ ចំនួន ៤៩៧៥នាក់ ស្មើនឹង៨៥៧៨ករណី រស់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសឈប់បង្ហូរ​ទឹក​កខ្វក់ចូល​បឹង ស្ទឹង ទន្លេ និងទីវាលនានា ព្រោះប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាព​ប្រជាពល​រដ្ឋ

(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ម្ចាស់​រោង​ចក្រ សហគ្រាសទាំងឡាយ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ឈប់បង្ហូរទឹក​កខ្វក់ និងកាក់សំណល់រាវមានសារធាតុពុលចូលទៅក្នុងទឹកបឹង ស្ទឹង ទន្លេ ឬទីវាលនានា ព្រោះវាបង្កផលប៉ះ​ពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន បានរកឃើញ​រោង​​ចក្រ សហគ្រាសជាច្រើន មិនគោរពក្រមប្រតិបត្តិកំណត់ដោយក្រសួងបរិស្ថាន ហើយ​នៅតែបន្តបង្ហូរទឹកកខ្វក់ និងកាក់សំណល់រាវមានផ្ទុកសារធាតុពុលចូលទៅតាមទី​វាល​មាន​បឹង ស្ទឹង និងទន្លេជាដើម។ មានរោងចក្រ សហគ្រាសជាច្រើន ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន ចុះទៅអប់រំ…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទុនចិនឱ្យមកកម្ពុជាកាន់តែច្រើនដូចមុនផ្ទុះវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Feng Hui អ្នកគ្រប់គ្រងថ្មីនៃ វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបានស្នើដល់ប្រព័ន្ធផ្សាយរដ្ឋចិន ចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទុនចិនឱ្យមកកម្ពុជា កាន់តែច្រើនដូចមុនផ្ទុះវិបត្តិកូវីដ១៩។ នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាព័ត៌មានដែលមិនឆ្លុះបញ្ចាំងការពិត ជាព័ត៌មានដែលចរិតបំផ្លាញ ញុះញង់ ហើយព័ត៌មាន ក្លែងក្លាយ គឺជាកត្តាដ៏ចម្បងមួយដែលនាំមានការប្រើប្រាស់នូវអំពើហិង្សា…

អាកាសចរស៊ីវិល ច្រានចោលព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំង និងលក់ឥវ៉ាន់ក្នុងតម្លៃ ៨៤០០រៀល

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានច្រានចោលចំពោះការផ្សាយព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល ។ ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH» បានបង្ហោះថា «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល។ រាល់វ៉ាលីរបស់យើង គឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិក។ ការផ្តល់ជូនមានសុពលភាព តាមអនឡាញរហូតដល់ដាច់ខែ! បញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ!»។ លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង…

ព្រឹទ្ធសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣

(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣។ បៀបវារៈសំខាន់ៗចំនួន៣ រួមមានដូចខាងក្រោម៖ ១៖ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ។ ២៖ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣៖ ផ្សេងៗ…៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនត្រឹមមិនអស់លុយទេ គឺអាចដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍​​គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌ​គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល ឡើងគម្រោងថវិកាជាតិ ដោយកែចំណាយ…

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្តេជ្ញាបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គមឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គម ដើម្បីពង្រីកការគ្របដណ្ដប់ ឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ ការប្រកាសប្ដេជ្ញាបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន…

កម្ពុជា ទទួលបានឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារ​អន្តរជាតិ​៣គ្រឿង ពីកូរ៉េខាងត្បូង, ឧបករណ៍នេះ នឹងជួយឱ្យការតាមដានត្រួតពិនិត្យ​គុណភាពខ្យល់​កាន់តែច្បាស់លាស់

(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាព​ខ្យល់​ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាម​ដាន​ត្រួតពិនិត្យ​គុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុប​នេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។ ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅ​ក្រសួង​​បរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតី​ភាពលោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា។ ការគ្រប់គ្រងគុណភាពខ្យល់ ត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់…