សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបកូនប្រុសទាំង៣ មានទាំងស្លៀកពាក់ស៊ីវិល និងស្លៀកពាក់យោធា ជួបជុំគ្នានៅខេត្តជាប់ព្រំដែនថៃ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០២៥នេះ បង្ហោះរូបភាពកូនប្រុសរបស់សម្តេចទាំង៣នាក់ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណិត ដែលបានជួបជុំគ្នានៅខេត្តជាប់ព្រំដែនថៃ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។ សម្តេចបានលើកឡើងថា ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ។ សម្តេចបានបង្ហោះរូបថត២សន្លឹក អមដោយខ្លឹមសារដូច្នេះថា «បងប្អូនប្រុស ៣នាក់នេះ ម្នាក់ពាក់អាវខ្មៅ…

ក្រុមយោធាថៃបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា តាមអ្វីដែលជាការប្រកាសដោយឯកតោភាគី, ពលរដ្ឋខ្មែរអាចវិលចូលប្រទេសបាន តែចេញទៅវិញមិនបាន

(ភ្នំពេញ)៖ ដូចអ្វីដែលបានប្រកាសក្រោយសម្រេចចិត្តដោយឯកតោភាគី ក្រុមយោធាថៃ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា។ ការសម្រេចចិត្តបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ និងភ្ញៀវទេសចរ ពិសេសទាំងជនជាតិថៃខ្លួនឯងដែលត្រូវចេញចូលមកប្រកបរបរ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ សេចក្ដីរាយការណ៍ពីគ្រប់ច្រកទ្វារព្រំដែនទាំងអស់រវាងកម្ពុជា-ថៃ បានឲ្យដឹងថា បន្ទាប់ពីការសម្រេចចិត្តដោយឯកតោភាគីរបស់ក្រុមយោធាថៃ ពិសេសមេបញ្ជាការភូមិ១ និងភូមិ២ថៃ គឺច្រកទ្វារព្រំដែនទាំងអស់ត្រូវបានបិទទាំងស្រុង ដោយមិនអនុញ្ញាតឲ្យមានមធ្យោបាយដឹកជញ្ជូនទំនិញ ឬអ្នកដំណើរចេញចូលដូចប្រក្រតីភាពនោះទេ។ ប៉ុន្ដែពួកគេ បានផ្ដល់លក្ខខណ្ឌសម្រាប់អ្នកដែលអាចចេញចូលបាន មានតែសិស្សសាលា និងអ្នកជំងឺប៉ុណ្ណោះ។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងនៅទឹកដីថៃ ពិសេសពលករខ្មែរនោះ គឺក្រុមយោធាថៃអាចឲ្យចូលមកប្រទេសកម្ពុជាវិញបាន មិនបិទខ្ទប់នៅក្នុងដីរបស់គេឡើយ តែមិនអនុញ្ញាតឲ្យចូលទៅដីថៃវិញជាដាច់ខាត។…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា សព្វាវុធរបស់កម្ពុជា រៀបចំរបៀបដាក់ទុនតិច តែចំណេញច្រើន។ កម្ពុជាមិនមានរថក្រោះ និងយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះបាន ហើយសព្វាវុធរបស់កម្ពុជារៀបចំ ដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាស អញ្ជើញជាធិបតីភាព…

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសមាសភាព១៥រូប និងមានអនុប្រធានចំនួន៥រូប រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន…

សម្តេចតេជោ ហ៊ុន​សែន ទម្លាយថា ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន និង យ៉ីងឡាក់ នៅពេលមានបញ្ហានៅថៃ ហើយភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅក៏មានបន្ទប់ពីរ ជូនដល់បងប្អូនទាំងពីរនាក់សម្រាប់សំរាកនៅពេលមកកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន​សែន ព្រឹទ្ធសភានៃកម្ពុជា បានទម្លាយថា សម្តេចធ្លាប់ជួយដល់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន និង យ៉ីងឡាក់ នៅពេលមានបញ្ហាថៃ ហើយនៅភូមិគ្រឹះរបស់សម្តេចនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ក៏មានបន្ទប់ពីរ សម្រាប់ទុកជូនដល់បងប្អូនទាំងពីរនាក់សំរាកនៅពេលមកកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញខ្លឹមសារទាំងស្រុងនៅលើបណ្តាញសង្គមដែលមានខ្លឹមសារដូចខាងក្រោម៖ ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា។ ខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា…

លោកឪស៊ុច ថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា, លោកឪស៊ុច ប្រកាសថ្វាយជីវិតក្នុងទឹកដីខ្មែរ

(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសទទួលស្វាគមន៍លោកឪស៊ុច រួមទាំងព្រះតេជគុណគ្រប់អង្គឱ្យតែជាខ្មែរ អាចមករស់នៅប្រទេសកម្ពុជាគ្រប់ពេលវេលានោះ លោកឪស៊ុច បានចេញវីដេអូថ្មីមួយ ដោយបានថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា។ បន្ថែមលើសពីនេះ លោកឪស៊ុច ប្រកាសថ្វាយ និងបូជាជីវិតជូនព្រះមហាក្សត្រខ្មែរ និងថ្វាយឧទ្ទិសក្នុងទឹកដីខ្មែរ និងសូមជូនពររដ្ឋាភិបាលកម្ពុជា សុខសប្បាយគ្រប់គ្រងប្រទេសក្នុងសន្តិភាព មានសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបង់ក្លាដេស ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

សម្តេចតេជោ ហ៊ុន សែន អះអាងថា សម្តេចពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ, សម្តេចនឹងបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុង

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ចេញមកអះអាងថា សម្តេចពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីថៃ ហើយសម្តេចនឹងបញ្ចេញវិដេអូសំឡេងសន្ទនាទាំងស្រុង។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ…

សមត្ថកិច្ចកម្ពុជា បន្ដត្រួតពិនិត្យ និងបិទខ្ទប់ការនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទនៅច្រកទ្វារព្រំដែនអូរស្មាច់ និងជាំ ក្នុងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ កម្លាំងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអូរស្មាច់ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ បន្ដត្រួតពិនិត្យ និងបិទខ្ទប់ការនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទរបស់ថៃ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្រោយភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែន។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា ច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ និងជាំ គឺបើកដំណើរការតាមម៉ោងកំណត់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចបានឆែកឆេរពិនិត្យរាល់មុខទំនិញដែលនាំចូលមកកម្ពុជា សំដៅទប់ស្កាត់ និងបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ។ សូមជម្រាបថា ក្រោយផុតឱសានវាទ ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់នោះ…