(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបញ្ជាក់ជាមួយចំណងជើងថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា» ហើយដូច្នេះហើយសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា ! អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល…
រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តបាត់ដំបង រង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ
(បាត់ដំបង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ ក្នុងការចុះពិនិត្យស្ថានភាពទូទៅ និងរង់ចាំស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីប្រទេសថៃវិញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមច្រកទ្វារច្រកអន្តរជាតិដូងព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ក្នុងនោះ រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរថយន្តមួយចំនួន ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតវិញដោយឥតគិតថ្លៃផងដែរ។ លោករដ្ឋមន្ដ្រី ហេង សួរ បានឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋខ្មែរត្រលប់ពីប្រទេសថៃវិញ ប្រមាណ៤ម៉ឺននាក់…
សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១នេះ ខណៈសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើន ៥,២%
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ និងរំពឹងទុកសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ប្រារព្ធមិទ្ទិញអបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះសម្តេចតេជោ បានគូសបញ្ជាក់ថា «ក្នុងដំណើរវិវត្តន៍ជាវិជ្ជមាននេះ យើងអាចកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប…
នាយករដ្ឋមន្ត្រីថ្មីសិង្ហបុរី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នៅសប្តាហ៍ក្រោយ
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចណែនាំខ្លួននៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្ដាញព័ត៌មាន ទទួលបាន។ លោក Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅ…
សម្តេចតេជោ ហ៊ុន សែន៖ បើចោទកម្ពុជាជាអ្នករំលោភដីថៃ ហេតុអ្វីថៃមិនព្រមប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ? មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់
(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរទៅកាន់ភាគីថៃ ដែលចោទកម្ពុជាថារំលោភពនោះថា ហេតុអ្វីបានជាមិនព្រមប្តឹងទៅតុលាការ? ហើយសម្តេចបានលើកឡើងថា «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចេះតែឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភដីថៃ ហេតុអ្វីក៏ថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅតុលាការ ខ្ញុំសូមចោទសួរទៅទីក្រុងបាងកក អ្នកបានចោទកម្ពុជាថារំលោភលើអធិបតេយ្យថៃ…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ដែលផ្តោតលើការ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច»
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ «ការត្រៀម លក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)»។ តាមរយៈសាលិខិតនេះ សម្តេចបវរធិបតីបានបញ្ជាក់ថា ការប្រារព្ធទិវាជាតិជាលើកទី២ បានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់ ការប្តេជ្ញាជំរុញគាំទ្រ និងការផ្តល់តម្លៃដល់វិស័យនេះ ដែលជាឆ្អឹងខ្នងនិងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច…
សម្ដេចតេជោ ហ៊ុន សែន ណែនាំពលរដ្ឋនៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន
(ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ នៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន ស្របពេលស្ថានភាពតានតឹងដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។ ការគូសបញ្ជាក់នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន…
ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងមេបញ្ជាការកងទ័ពជើងគោកជប៉ុន៖ កម្ពុជាចង់ដោះស្រាយជម្លោះជាមួយថៃ តាមសន្តិវិធី និងតាមតុលាការយុត្តិធម៌អន្តរជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ចំពោះមុខ មេបញ្ជាការទ័ពជើងគោកជប៉ុនថា កម្ពុជាចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ តាមផ្លូវសន្តិវិធី និងតាមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីយុត្តិធម៌រវាងប្រទេសទាំងពីរ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori អគ្គមេបញ្ជាការនៃកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន…
រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ផ្ញើសារទៅភាគីថៃ៖ ថៃចែកជើងគ្នារកនឹកបង្កបញ្ហាជាមួយកម្ពុជា ដើម្បីបិទបាំងអំពើស្មោកគ្រោកបាញ់ប្រហារទាហានខ្មែរស្លាប់នៅតំបន់មុំបី
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា លោកអភិសន្ដិបណ្ឌិត ស សុខា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារទៅភាគីថៃ ដោយកត់សម្គាល់ថា ទាំងរដ្ឋាភិបាល កងទ័ព និងក្រុមប្រឆាំងថៃ កំពុងចែកជើងគ្នារកនឹកសកម្មភាពបង្កហេតុ បង្វែរសាច់រឿង បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយ នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។ តាមរយៈបណ្ដាញសង្គម Facebook លោកអភិសន្ដិបណ្ឌិត ស សុខា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?…
