ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា លោកពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។ ការថ្លែងយ៉ាងដូច្នេះរបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសអញ្ជើញបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មាន…

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍នេប៉ាល់ ឯកភាពជំរុញឲ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនា នៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Badri Pandey រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ ស៊ីវិលនៃប្រទេសនេប៉ាល់ ឯកភាពគ្នា ក្នុងការជំរុញឲ្យផ្សព្វផ្សាយពី តំបន់សក្តានុពលទេសចរណ៍សាសនា នៃប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ទទួលជួបសម្ដែងការគួរសម និងពិភក្សា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំពោះការ ផ្សព្វផ្សាយនូវគោលដៅទេសចរណ៍សាសនា (ព្រះពុទ្ធ) តំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពុទ្ធសាសនិក និងប្រជាជនក្នុងប្រទេសនេប៉ាល់ នារសៀលថ្ងៃទី១៨…

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ១១ប្រទេសនៅអឺរ៉ុប បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញ ប្រទេសនៅអឺរ៉ុប ចំនួន១១ បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់កម្ពុជា។ បំណងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញឡើង ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ចំនួន ១១ប្រទេស ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៉ីប (Cyprus) ប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។ វេទិកានេះដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសម្រាប់​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប…

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់អនុសាសន៍៦ចំណុច ដល់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រសិទ្ធភាពវិស័យកីឡាកងទ័ព

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសនោះដែរ ដើម្បីអនុវត្តតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលលើវិស័យកីឡា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងបន្ថែមលើទិសដៅការងារឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចតទៅ៖ ទី១៖ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ត្រូវបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ…

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោក Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Li Guoying រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ថ្លែងក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងធនធានទឹកចិន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដៃគូយូរអង្វែង ជាពិសេសក្នុងការគ្រប់គ្រងធនធានទឹក ដើម្បីចូលរួមការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានជម្រាបជូនគណៈប្រតិភូ…

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ណែនាំឲ្យគ្រូពេទ្យយកចិត្តទុកដាក់ និងចាត់តំណាងចុះសួរសុខទុក្ខជនរងគ្រោះ ក្នុងហេតុការណ៍ក្រឡាប់រថយន្ដនៅភ្នំគិរីរម្យ

(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់ក្រុមគ្រួពេទ្យយកចិត្តទុកដាក់ និងចាត់តំណាងចុះសួរសុខទុក្ខដោយផ្ទាល់ ករណីប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ដទេសចរណ៍ ៤៥កៅអី នៅជំរាលភ្នំគិរីរម្យ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ តាំងពីវេលាកើតហេតុ រហូតមកដល់ពេលនេះ គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការសួរសុខទុក្ខលោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តកំពង់ស្ពឺផងដែរ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ក្រោយទទួលបានសេចក្តីរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅតាមបណ្តោយផ្លូវចុះពីឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ គីរីរម្យ…

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ច-ប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»។ កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្រ្តី, លោកទេសរដ្ឋមន្រ្តី, លោករដ្ឋមន្រ្តី, និងលោក-លោកស្រី ជាថ្នាក់ដឹកនាំ អមដោយមន្រ្តីជំនាញ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា…

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ចុះពិនិត្យការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីសម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ លោក សោម សូរីដា សមាជិក គ.ជ.ប បានចុះពិនិត្យមើលការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីសម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ។ លោក សោម សូរីដា បានថ្លែងអំណរគុណដល់ អនុគណ:កម្មការរៀបចំការប្រឡងខេត្តស្វាយរៀង ដែលបានខិតខំយកទឹកដាក់ក្នុងការរៀបចំការប្រឡងជ្រើសរើស នេះ ដោយអនុវត្តយបានត្រឹមត្រូវតាមច្បាប់ នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប។ លោកបានបន្តថា ក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណដោយសេចក្ដីគោរពដល់ក្រសួងស្ថាប័ន ដែលបានផ្ដល់ធនធានមនុស្សមកចូលរួមជាមួយ គ.ជ.ប ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា។ លោក…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ​ បានចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។