រដ្ឋបាលខេត្តកំពង់ចាម ដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល

(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤។ នាឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលជោគជ័យ ក្នុងការក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍។ អភិបាលខេត្ត បានផ្ដាំផ្ញើមន្ត្រីសុខាភិបាលខេត្តកំពង់ចាមទាំងអស់ សូមឱ្យបន្តក្នុងការរក្សានូវចំណុចល្អដែលយើងបានធ្វើ រហូតទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ…

ល្ងាចនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ

(តាកែវ)៖ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៩ នៅក្នុងខេត្តតាកែវ។ ក្នុងពិធីបើកបុណ្យទន្លេល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក​ព្រឹទ្ធ​សភា សមាជិករដ្ឋ​សភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរ​ក្រសួង ឯកអគ្គរាជ​ទូត​-រដ្ឋទូតប្រទេសជាមិត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹក​នាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តតាកែវ…

សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តសំរោងពន្លៃ ខេត្តតាកែវ ដែលមានតម្លៃជាង៣៧ម៉ឺនដុល្លារ

(តាកែវ)៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសំរោងពន្លៃ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានលើកឡើងអំពីវឌ្ឍនភាពរបស់ខេត្តថា មានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ ក្នុងនោះទូទាំងខេត្តមានវត្តចំនួន ៣៤៧វត្ត ព្រះសង្ឃចំនួន ៤.៣៩២អង្គ។ ដោយឡែកសម្រាប់ស្រុកអង្គរបូរីវិញ មានវត្តសរុបចំនួន ១២វត្ត…

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនបង់ប្រាក់នៅថ្ងៃចូលឆ្នាំ

(ភ្នំពេញ)៖ ដោយអនុវត្តតាមប្រសាសន៍របស់សសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញ ដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ទាំងនេះដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដោយក្នុងនោះរួមមាន៖…

សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេច ទៀ បាញ់ ជាអ្នកការពារប្តូរផ្តាច់ចំពោះសុវត្ថិភាព លោក អ៉ី ឈាន នៅពេលមានព័ត៌មានចារកម្មថា អ៉ី ឈាន ឃុបឃិតជាមួយតាម៉ុក

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានរំលឹកឱ្យដឹង នៅពេលមានរបាយការណ៍ព័ត៌មានចារកម្មថា អ៊ី ឈាន ឃុបឃិតជាមួយតាម៉ុក នៅពេលនោះគឺ សម្ដេចពិជ័យសេនា ទៀ បាញ់ ជាអ្នកការពារប្តូរផ្តាច់ ចំពោះសុវត្ថិភាពរបស់លោក អ៊ី ឈាន។ នៅពេលនោះ សម្ដេចតេជោ បានផ្ដល់ការជឿជាក់លើសម្ដេចពិជ័យសេនា ទៀ បាញ់ ហើយជាលទ្ធផលបានបង្ហាញឱ្យឃើញថា អ៊ី ឈាន ជាអ្នកដេញវាយតាម៉ុក។ សម្តេចតេជោ ហ៊ុន សែន…

ទិសដៅរបស់រាជរដ្ឋាភិបាល ក៏មិនខុសពីពលរដ្ឋដែរ គឺធ្វើទំនើបកម្ម និងធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំគ្រប់កម្រិត

(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានអះអាងដោយលើកឡើងអំពីទិសដៅរបស់រាជរដ្ឋាភិបាល ដែលស្របជាមួយនឹងការចង់បានប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំគ្រប់កម្រិតនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ និងការធ្វើទំនើបកម្មប្រព័ន្ធអប់រំនៅកម្ពុជា នឹងធ្វើឡើងជាបន្ដបន្ទាប់ និងជាជំហានតាមលទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងធ្វើបន្តិចម្ដងៗ តាមលទ្ធភាព…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យលោក ឃួង ស្រេង បញ្ចេញរថយន្តក្រុងដឹកជញ្ជូប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុមដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតីអញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សម្រាប់ឆ្នាំនេះ​ឯកឧត្តម ឃួន ស្រេង សូមបញ្ចេញរថយន្ដក្រុង…

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន

(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ។ ភាគីទាំងពីរ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ពាក់ព័ន្ធ…

រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនលោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ចូលជួបសម្ដែងការគួរសម

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើ ការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជន និងជនបរទេសដែលរស់នៅ និងធ្វើពាណិជ្ជកម្មក្នុងប្រទេសអូស្រ្តាលី។ ការចូលជួបសម្ដែងការគួរសមនេះ ធ្វើឡើង នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍, បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានពិភាក្សាលើ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំជួលចិត្ត និងសោកស្តាយ ចំពោះមរណភាពរបស់លោក ស្វាយ ដូត

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្តុកក្តួល​រំជួល​ចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពលោក ស្វាយ ដូត ដែលជាជំនួយការ​របស់សម្តេច។ តាមរយៈសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនភរិយារបស់លោក ស្វាយ ដូត, សម្តេចមហាបវរធិបតី បានចាត់ទុកមរណភាពរបស់លោក ស្វាយ ដូត គឺជាការបាត់​បង់​ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ និងសាច់ញាតិជិតឆ្ងាយទាំងអស់។ ជា​ពិ​សេសជា​ការបាត់បង់មន្ត្រីដ៏ល្អឆ្នើមមួយរូប បានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ និងមនសិការមោះមុត ដើម្បីចូលរួមបម្រើជាតិ សាសនា…