(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារថ្លែងអំណរគុណ ឯកឧត្តម ត្រឹន ថាញ់មិញ ប្រធានរដ្ឋសភាវៀតណាម ដែលបានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ដែលបានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។ ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណ៖
ក្រសួងអប់រំ ចេញសេចក្តីណែនាំស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា
(ភ្នំពេញ)៖ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងបាតុភាពផ្សេងៗ ក្រសួងអប់រំ យុវជន និងកីឡា បានសេចក្តីណែនាំស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន៕ នៅក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ ដែល ទទួលបាននាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនដូចខាងក្រោម៖ ១៖…
ក្រសួងអប់រំ ច្រានចោលចំពោះការដាក់ចំណាត់ថ្នាក់កម្ពុជាលេខរៀងទី១២០ ដែលមិនត្រឹមត្រូវតាមបែបវិទ្យាសាស្ដ្រ និងមិនអាចទទួលយកបាន
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀង ទី១២០ ក្នុងចំណោមប្រទេសលើសកលលោក។ ក្នុងលិខិតឆ្លើយតបដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះមិនទាន់ត្រូវបាន ធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងអាចទទួលយកបាននៅឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់ នៃការអប់រំ។ ផ្ទុយពីការចោទប្រកាន់នេះ ក្រសួងអប់រំ…
រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលរបស់ខេត្ត
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការស៊ីវិលរបស់ខេត្ត ដោយពិធីនេះធ្វើឡើងនៅសាលា ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅ ជាមន្ត្រីរាជការស៊ីវិល ខេត្តកំពង់ចាមប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី៤…
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្ដល់នូវថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ថ្លែងប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News។ សូមជំរាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបរិច្ចាគនូវថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះក៏បញ្ជូនមន្រ្តីរបស់កម្ពុជា…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំក្រសួង ស្ថាប័នរបស់រដ្ឋរៀបចំការកំណត់ និងអនុវត្តមុខងារឱ្យច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចេញសេចក្តីណែនាំថ្មីមួយទៅដល់បណ្តាក្រសួង ស្ថាប័នរបស់រដ្ឋ លើកលែងតែក្រសួងការពារជាតិ ឱ្យរៀបចំឡើងវិញនូវការកំណត់ និងអនុវត្តមុខងារជាសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ។ យោងតាមសារាចរធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ការណែនាំនេះ ធ្វើឡើងដោយផ្អែកលើស្នូលនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សោកស្តាយជាមួយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានផ្ញើសារសម្តែងការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា នៅរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ តាមរយៈបណ្តាញសង្គម សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង…
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ព្រះមហាក្សត្រកម្ពុជា ដែលបានប្រទានសាររំលែកមរណទុក្ខ គ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ កូរ៉ោនផ្កា និងព្រះរាជទ្រព្យ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រមុខរដ្ឋស្ដីទី បានផ្ញើសារថ្លែងអំណរព្រះរាជគុណ ជូនចំពោះព្រះមហាក្សត្រ នៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជ ទានព្រះរាជសារចូលរួមរំលែកមរណទុក្ខ គ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ កូរ៉ោនផ្កា និងព្រះរាជទ្រព្យ ចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាបងប្រុសបង្កើតរបស់សម្ដេចតេជោ ហើយលោកបានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨…
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសប្រទានគ្រឿងឥស្សរិយយសចំនួន៣ ជូនឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាកិច្ចបច្ចាមរណៈ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿងឥស្សរិយយសចំនួន៣ ជូនឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាកិច្ចបច្ចាមរណៈ។ នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបានបញ្ជាក់ទៀតថា គ្រឿងឥស្សរិយយសទាំង៣ មានដូចជា៖ ទី១៖ មុនីសារាភណ័្ឌថ្នាក់ មហាសេរីវឌ្ឍន៏ ទី២៖ សុវត្ថារា ថ្នាក់…
