(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដីប្រមាណ៧០ហិកតា ដែលបានត្រៀមនៅតំបន់ទំនប់កប់ស្រូវ ដើម្បីធ្វើសួនសាធារណៈជូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ និងសម្រាកលំហែនៅថ្ងៃខាងមុខ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះនៅរាជធានីភ្នំពេញ ខ្ញុំឲ្យរៀបចំផ្លូវទំនប់កប់ស្រូវត្រៀមប្រហែល៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកភ្នំពេញតែម្ដង។ កន្លែងនេះយើងទុក៧០ហិកតា យកធ្វើសួនសាធារណៈ…
ក្រសួងមហាផ្ទៃ ដាក់ឲ្យដំណើរការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៉ីអនម៉ល មានជ័យ (អ៉ីអន៣) ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ បន្ថែមលើអ្វីដែលធ្លាប់អនុវត្តផ្ដល់សេវាជូនពលរដ្ឋកន្លងមក។ ពិធីសម្ពោធដាក់ឲ្យដំណើរការនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អង្គភាពចំណុះក្រសួង និងមន្ដ្រីរាជការជាច្រើនរូបទៀត។ ចំពោះពេលវេលាផ្តល់សេវាពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ០៤៖០០ល្ងាច-ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។…
រដ្ឋមន្ត្រីបរិស្ថាន ចាត់វិធានការច្បាប់លើរោងចក្រកែច្នៃស្បែកសត្វជ្រូកនៅស្ទឹងហាវ ក្រោយរកឃើញបញ្ចេញសំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវ ចូលទឹកសាធារណៈជាលើកទី២
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសម្តែងការសោកស្តាយ និងខកចិត្តចំពោះក្រុមហ៊ុន CS TAN CO., LTD. ដែលជាក្រុមហ៊ុនកែច្នៃស្បែកសត្វជ្រូក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវ ទៅក្នុងទឹកសាធារណៈជាថ្មីទៀត ធ្វើឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់គុណភាពទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីប្រកាសចាត់វិធានការទៅតាមក្រមស្តីពីបរិស្ថាន ដោយមិនលើកលែងនោះឡើយ។ កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានរកឃើញម្តងរួចមកហើយនូវសកម្មភាពរបស់រោងចក្រក្រុមហ៊ុន CS TAN CO., LTD.…
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅដល់ប្រទេសឡាវហើយ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញទៅដល់ប្រទេសឡាវហើយ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅក្នុងឱកាស អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពជើងទឹកកម្ពុជា នឹងមាននាវាចម្បាំង ២គ្រឿងឆាប់ៗនេះ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការកងទ័ពលើលម្ហសមុទ្រ
(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កងទ័ពជើងទឹកកម្ពុជា នឹងទទួលបាននាវាចម្បាំងចំនួន ២គ្រឿងឆាប់ៗនេះ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការកងទ័ពជើងទឹកកាន់តែល្អប្រសើរឡើង ក្នុងការការពារ រក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ ការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌នៅលើលម្ហសមុទ្រ ហើយកម្ពុជាតែងស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានបំណងជួយកម្ពុជាពិតប្រាកដ មិនមែនមានតែភាគីចិននោះទេ។ ការឱ្យដឹងបែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាមក្រោមជំនួយរបស់ចិន នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ។ សម្តេចមហាបវរធិបតី ហ៊ុន…
ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យតែងតាំង លោកស្រី នេត ធីតាវិឈុណា ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកស្រី នេត ធីតាវិឈុនា ជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ នេះបើតាមព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ លោកស្រី នេត ធីតាវិឈុណា មុនត្រូវបានតែងតាំងជាអនុរដ្ឋលែខាធិការ លោកស្រីមានតួនាទីជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី៖
ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូននាយករដ្ឋមន្ត្រីឡាវ ចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ខាំតៃ ស៊ីផាន់ដន អតីតនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋឡាវ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី៣ ខែមេសានេះ បានផ្ញើសារលិខិតជូនលោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពលោក ខាំតៃ ស៊ីផាន់ដន អតីតនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋឡាវ។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន អតីតនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដាក់ចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយគឺដើម្បីផ្តល់សុវត្ថិភាព និងធានាបាននូវសិទ្ធិទទួលព័ត៌មានពិត ត្រឹមត្រូវ សម្រាប់មនុស្សគ្រប់រូប។ មើល និងពិនិត្យបន្តិចសិន កុំអាលចែករំលែកព័ត៌មាន ព្រោះព័ត៌មានដែលអ្នកកំពុងអានអាចជាព័ត៌មានក្លែងក្លាយ និងត្រូវអនុវត្តវិធីសាស្ត្រចំនួន៦ ដើម្បីដឹងថាព័ត៌មាននោះពិត ឫជាព័ត៌មានក្លែងក្លាយ។ តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ចំនឹងថ្ងៃទី៣ នៃការដាក់ចេញយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ Say No To Fake…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន និងគោលការណ៍នៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី៣ ខែមេសានេះ បានបញ្ជាក់ថា អនុក្រឹត្យនេះមានបំណង កំណត់អំពីទម្រង់ និងព័ត៌មានដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ទម្រង់ លក្ខណៈសម្គាល់ ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ក្នុងគោលបំណងដើម្បីធានាការ ចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានត្រឹមត្រូវ ស្របតាម គោលការណ៍កំណត់នៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ១ម៉ឺនដុល្លារ ជូនដល់គ្រួសារសពពលករខ្មែរស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ដើម្បី រៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។ ក្រៅពីនោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារដទៃទៀត បានចូលរួមថវិកាសរុបជាង ៥០លានរៀលទៀត។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ លោក ហេង សួរ…
