(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។ អនុក្រឹត្យ ដែលបណ្តាញព័ត៌មាន ទទួលបាន បញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តក្នុងការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅតាម៖ *១៖ គ្រឹះស្ថានសិក្សាសាធារណៈ រួមមាន៖ សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ។ *២៖ អង្គភាពសុខាភិបាលមូលដ្ឋាន រួមមាន៖ ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្គ្រប់កម្រិត១…
Category: ព័ត៌មានជាតិ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់ក្រសួង ស្ថាប័ន ស្របទៅតាមការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅក្នុងនាមជាសេនាធិការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។…
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម, ទាំងមន្រ្តីរាជការ និងពលរដ្ឋ ប្តេជ្ញារួមគ្នាការពារសន្តិភាពឲ្យបានគង់វង្ស
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ និងមានការជួបជុំរាប់បាតព្រះសង្ឃ នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ក្នុងស្រុកកំពង់សៀម ដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការប្រារព្ធពិធី ទិវាជាតិនៃការចងចាំរបស់យើងនៅពេលនេះ ចំពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងរឹងមាំ និងរក្សាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន ខណៈសភាពការណ៍អន្តរជាតិ កំពុងវិវត្តយ៉ាងស្មុគស្មាញ។ លោកបានបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសណាក៏ដោយបើមានសង្រ្គាម គឺខ្ទេចខ្ទីគ្មានសល់ អគារ ស្ពាន ផ្លូវថ្នល់ នឹងត្រូវបំផ្លាញតែមួយពព្រិចភ្នែកប៉ុណ្ណោះ, ពាក្យសន្តិភាព មានតម្លៃខ្លាំងណាស់
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសណាក៏ដោយ បើសិនមានសង្រ្គាម គឺត្រូវបំផ្លាញខ្ទេចខ្ទីហើយ ការបាញ់ប្រហារតែមួយភ្លែត អគារ ស្ពាន ផ្លូវថ្នល់ គឺត្រូវបំផ្លិចបំផ្លាញភ្លាមៗ អត់ចាំយូរនោះទេ។ គ្រាប់កាំភ្លើងគ្មានស្គាល់នរណាទាំងអស់ ដូច្នេះ មនុញ្ញផលនៃពាក្យថា «សន្តិភាព» បានផ្តល់ឱកាសគ្រប់បែបយ៉ាងជូនមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា សម្រាប់អភិវឌ្ឍន៍លើគ្រប់វិស័យ។ សន្តិភាពពេញលេញជាង២៦ឆ្នាំមកនេះ កម្ពុជាបានរស់នៅដោយសុខសាន្តក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្រោមដំបូលនៃសុខសន្តិភាព មិនចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមសារឡើងវិញនោះទេ។ ពលរដ្ឋខ្មែររស់នៅក្រោមម្លប់សន្តិភាពបច្ចុប្បន្ន ប្តេជ្ញាមិនឱ្យសុបិន្តរបស់ក្រុមជ្រុលនិយម ដែលចង់បណ្តេញសន្តិភាពចេញពីកម្ពុជា…
សម្តេចតេជោ ហ៊ុន សែន រំលឹកពីអតីតកាល ៤០ឆ្នាំមុន ក្នុងឋានៈជានាយករដ្ឋមន្ត្រីចុះបំពេញការងារ នៅខេត្តកំពង់ឆ្នាំង នាឱកាសសម្តេចកំពុងចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីនោះ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញអមព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត និងសាររំលឹកអំពីពីអតីតកាល ៤០ឆ្នាំមុន ក្នុងឱកាសដែលចុះបំពេញការងារ នៅខេត្តកំពង់ឆ្នាំង ដែលសម្តេចជានាយករដ្ឋមន្ត្រី។…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពពលករខ្មែរ២នាក់ប្ដីប្រពន្ធ ក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសថៃ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ញើសារចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារពលករខ្មែរ២នាក់ប្ដីប្រពន្ធ ដែលបានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខប្រកបដោយ សេចក្តីសង្វេគអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់កូនជាទីស្រលាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងញាតិមិត្តជាទីស្រលាញ់។…
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ខួបព្រះជន្ម ៧២ យាងចូល ៧៣ ព្រះវស្សា។ ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា…
សម្តេចតេជោ ហ៊ុន សែន បង្ហាញទំនុកចិត្តថា ទីម័រឡេស្តេ នឹងអាចចូលជាសមាជិកពេញសិទ្ធិអាស៊ាននៅពេលខាងមុខ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញទំនុកចិត្តថា ទីម័រឡេស្តេ នឹងអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅពេលខាងមុខ។ សម្តេចតេជោ បង្ហាញទំនុកចិត្តបែបនេះក្នុងឱកាសលោក ចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានប្រធានាធិបតី ក្នុងកាសដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ ។ នាពេលនោះ សម្តេចតេជោ បានរំលេចអំពីការខិតខំប្រឹងប្រែង ពិសេសពីជំហររបស់កម្ពុជាក្នុងការគាំទ្រទីម័រ…
កម្ពុជាសម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ក្រោយថៃផ្ទុះជំងឺពិសធ្យូងលើសត្វពាហនៈ
(ភ្នំពេញ)៖ បើទោះបីជាបច្ចុប្បន្ន កម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី) ក្តី, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខែឧសភានេះ។ ក្រសួងកសិកម្មបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ…
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាពិនិត្យឲ្យបានតឹងរ៉ឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយមហារីក ខណៈ១ឆ្នាំៗកម្ពុជាមានអ្នកកើតមហារីកថ្មី ២ម៉ឺនករណី
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។ បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ ក្នុង១ឆ្នាំៗកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មី ២ម៉ឺនករណី ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី ពោលគឺ ៤០នាទីស្លាប់ម្នាក់ ឬ ៣៨នាក់ក្នុង១ថ្ងៃ។ ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា…
