(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានចែករំលែកយុទ្ធសាស្ត្រកសិកម្មដាក់ចេញកាលពីឆ្នាំ១៩៨៧ ដែលសម្តេចហៅថា ការអភិវឌ្ឍបែបទូលាយ (ការធ្វើកសិកម្មតាមបែបប្រពៃណីខ្មែរ) និងការអភិវឌ្ឍបែបស៊ីជម្រៅ (គឺការដោះស្រាយបញ្ហាទឹក បង្កើនរដូវដាំដុះ ធ្វើប្រពលវប្បកម្ម បង្កើនទិន្នផល និងការកាត់បន្ថយព្រៃឈើ ដើម្បីធ្វើកសិកម្ម ជាមួយនឹងការកើនឡើងចំនួនប្រជាជន)។ ការចែករំលែកបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅនៅព្រឹកថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៥នេះក្នុងឱកាសដែលសម្តេច បន្តដឹកនាំសមាជរដ្ឋសភា និងព្រឹទ្ធសភា បន្តសមាជថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីកាលម្សិលមិញសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម,…
Author: rgt
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលឲ្យដាក់ពាក្យបណ្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិ លើបញ្ហាព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំទៅកាន់រដ្ឋាភិបាល ប្រើប្រាស់យន្តការក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ការជម្រុញ និងណែនាំរបស់សម្ដេចតេជោ បានធ្វើឡើងនៅក្នុងសមាជជាលើកដំបូងរវាងរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម រយៈពេល២ថ្ងៃ ចាប់ផ្តើមនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។ ជាការពិតណាស់ការប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្សែបន្ទាត់ព្រំដែន គឺជារឿងមួយដែលមិនអាចរំលងបាន និងត្រូវតែធ្វើឱ្យអស់លទ្ធភាព ប៉ុន្តែជាមួយគ្នានេះយើងក៏មិនត្រូវភ្លេចដែរ នូវយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចូលរួមដោះស្រាយលើបញ្ហាមួយនេះ។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។ សម្ដេចតេជោ ហ៊ុន…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ បើទោះបីថៃមិនព្រមឡើងទៅតុលាការ ICJ យ៉ាងណាក៏ដោយ។ ការបញ្ជាក់ជាថ្មីរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយតាមផ្លូវតុលាការអន្ដរជាតិ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម។…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមគ្នាលើកទឹកចិត្តគាំទ្រកងទ័ព
(តូក្យូ, ជប៉ុន)៖ ថ្លែងចេញពីទឹកដី នៃប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បើមិនបានជួយអ្វីទេ គឺសូមត្រឹមរួមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព នោះគឺជាការស្នេហាជាតិហើយ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។…
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់៣ចំណុច ពីទីតាំងដែលកម្ពុជាធ្លាប់កាន់កាប់ គឺមិនអាចដកទ័ពចេញពីទឹកដីរបស់ខ្លួនដែលធ្លាប់កាន់កាប់កន្លងមកឡើយ
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បុរសខ្លាំងតេជោសែន បានចេញមកបញ្ជាក់៣ចំណុច និងបញ្ជាក់ច្បាស់ៗថា ទីតាំងដែលកម្ពុជាធ្លាប់កាន់កាប់ គឺមិនអាចដកទ័ពចេញពីទឹកដីរបស់ខ្លួនដែលធ្លាប់កាន់កាប់កន្លងមកឡើយ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ បុរសខ្លាំងតេជោសែន កម្ពុជា បានបង្ហាញយ៉ាងដូច្នេះថា៖ «នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ២៨ គណបក្ស
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៨ចូលរួម។ គណបក្សនយោបាយទាំង ២៨ ដែលបានចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា ,គណបក្សធម្មាធិបតេយ្យ , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ,…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតក្នុងវិស័យទេសចរណ៍ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានកាន់តែសកម្ម តាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់»
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតផ្សេងៗនៅក្នុងវិស័យទេសចរណ៍ ប៉ុន្តែ ផ្ទុយទៅវិញ គ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យបានកាន់តែសកម្ម តាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់» និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយទាក់ទងនឹងវិស័យទេសចរណ៍។ ការអំពាវនាវបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោករួមជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសហការរៀបចំពិធីផ្សព្វផ្សាយនូវយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី…
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខ ជូនក្រុមគ្រួសារលោកព្រិន្ទបាលឯក សួន រ៉ាន ដែលបានពលីជីវិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងមានការសោកស្ដាយជាពន់ពេកក្រៃលែងជាមួយក្រុមគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក នៅពេលបានទទួលដំណឹងថា លោកព្រិន្ទបាលឯក…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព
(តូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៨ ឧសភា ២០២៥ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព។ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា សម្តេច និងគណៈប្រតិភូ ទទួលបានការស្វាគមន៍ពីសំណាក់ លោកស្រី IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន…
