ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្តេជ្ញាបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គមឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាង និងកែទម្រង់ប្រព័ន្ធគាំពារសង្គម ដើម្បីពង្រីកការគ្របដណ្ដប់ ឲ្យបានកាន់តែប្រសើរ ជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ ការប្រកាសប្ដេជ្ញាបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន…

កម្ពុជា ទទួលបានឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារ​អន្តរជាតិ​៣គ្រឿង ពីកូរ៉េខាងត្បូង, ឧបករណ៍នេះ នឹងជួយឱ្យការតាមដានត្រួតពិនិត្យ​គុណភាពខ្យល់​កាន់តែច្បាស់លាស់

(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាព​ខ្យល់​ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាម​ដាន​ត្រួតពិនិត្យ​គុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុប​នេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។ ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅ​ក្រសួង​​បរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតី​ភាពលោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា។ ការគ្រប់គ្រងគុណភាពខ្យល់ ត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់…

ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD.គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh news ទទួលបាន។ ក្រសួងបានសហការជាមួយរោងចក្រ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករ និយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ…

អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យបងប្អូនប្រជាកសិករមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកក្នុងរដូវប្រាំង

អភិបាលខេត្តត្បូងឃ្មុំ : លោក ប៉ែន កុសល្យ បានអញ្ជើញចុះត្រួតពិនិត្យ ទំនប់បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអាស្រ័យផល ក្នុងស្រុកក្រូចឆ្មារ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា បងប្អូនប្រជាកសិករ ដែលដាំដុះដំណាំស្រូវ អាស្រ័យផល ក្នុងទំនប់ បឹងសេកយំ និងទំនប់ប៉ើស២ នេះសូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះ ព្រោះអាចនិងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់ លើដំណាំស្រូវ។ ហើយឥឡូវនេះយើងកំពុងតែធ្វើការស្តារ ទំនប់នេះបឹងនេះបន្ថែមដើម្បីមានភាពងាយស្រួលក្នុងការផ្ទុកទឹកសម្រាប់ប្រើប្រាស់ស្រោចស្របដំណាំ។ លោក…

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ឈរជើងអធិការរងខណ្ឌសែនសុខ ហឿង វឿន និងនគរបាលអន្តរាគមន៍ មាស ភារម្យ ដែលប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច

(ភ្នំពេញ)៖ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និងនគរបាលអន្តរាគមន៍ លោកអនុសេនីយ៍ឯក (ស័ក្តិ៣) មាស ភារម្យ។ យោងតាមលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលទទួលបាននៅរសៀលថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា…