(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ តាមរយៈហ្វេសប៊ុក បានបង្ហោះរូបថតលេងទាត់បាល់ និងបាល់ទះនាទសវត្សរ៍១៩៨០ ព្រមទាំងរូបថតវាយកូនគោលដំបូង នាឆ្នាំ២០០០ ដោយថ្លែងសារថា ការហាត់ប្រាណ ដើម្បីឲ្យបែកញើស សុទ្ធតែមានប្រយោជន៍ដល់សុខភាពទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ផលប្រយោជន៍ពីការហាត់ប្រាណតាមរយៈកីឡា។ ខ្ញុំហាត់ប្រាណទៀងទាត់តាំងពីវ័យជំទង់រហូតមកដល់ពេលនេះ។ ខ្ញុំចេះលេងកីឡា ៤ប្រភេទមានបាល់ទះ បាល់ទាត់ បោះប៊ួល និងចុងក្រោយ គឺវាយកូនគោល។ អុំទូកលេងតាមរដូវកាល…
Author: rgt
ស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងធ្នឹមបណ្តោយទាំង ៩ប្រឡោះរួចរាល់ហើយ
(ភ្នំពេញ )៖ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ។ នេះបើតាមបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ផន រឹម បានបន្ថែមថា គម្រោងសមិទ្ធផលស្ពានគួរជាទីមោទកភាពនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ…
សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥
(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទះ ដើម្បីសហគមន៍មានសុវត្ថិភាព»៕ ខាងក្រោមនេះ ជាសារលិខិតអបអរសាទរ របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារទាំងស្រុង៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត៥ពាន់នាក់ នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ
(ឧត្ដរមានជ័យ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ៤៩៧៥នាក់ ស្មើនឹង៨៥៧៨ករណី រស់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត…
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសឈប់បង្ហូរទឹកកខ្វក់ចូលបឹង ស្ទឹង ទន្លេ និងទីវាលនានា ព្រោះប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ
(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ឈប់បង្ហូរទឹកកខ្វក់ និងកាក់សំណល់រាវមានសារធាតុពុលចូលទៅក្នុងទឹកបឹង ស្ទឹង ទន្លេ ឬទីវាលនានា ព្រោះវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន បានរកឃើញរោងចក្រ សហគ្រាសជាច្រើន មិនគោរពក្រមប្រតិបត្តិកំណត់ដោយក្រសួងបរិស្ថាន ហើយនៅតែបន្តបង្ហូរទឹកកខ្វក់ និងកាក់សំណល់រាវមានផ្ទុកសារធាតុពុលចូលទៅតាមទីវាលមានបឹង ស្ទឹង និងទន្លេជាដើម។ មានរោងចក្រ សហគ្រាសជាច្រើន ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន ចុះទៅអប់រំ…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទុនចិនឱ្យមកកម្ពុជាកាន់តែច្រើនដូចមុនផ្ទុះវិបត្តិកូវីដ១៩
(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Feng Hui អ្នកគ្រប់គ្រងថ្មីនៃ វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបានស្នើដល់ប្រព័ន្ធផ្សាយរដ្ឋចិន ចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទុនចិនឱ្យមកកម្ពុជា កាន់តែច្រើនដូចមុនផ្ទុះវិបត្តិកូវីដ១៩។ នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាព័ត៌មានដែលមិនឆ្លុះបញ្ចាំងការពិត ជាព័ត៌មានដែលចរិតបំផ្លាញ ញុះញង់ ហើយព័ត៌មាន ក្លែងក្លាយ គឺជាកត្តាដ៏ចម្បងមួយដែលនាំមានការប្រើប្រាស់នូវអំពើហិង្សា…
អាកាសចរស៊ីវិល ច្រានចោលព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំង និងលក់ឥវ៉ាន់ក្នុងតម្លៃ ៨៤០០រៀល
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានច្រានចោលចំពោះការផ្សាយព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល ។ ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH» បានបង្ហោះថា «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល។ រាល់វ៉ាលីរបស់យើង គឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិក។ ការផ្តល់ជូនមានសុពលភាព តាមអនឡាញរហូតដល់ដាច់ខែ! បញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ!»។ លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង…
ព្រឹទ្ធសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣
(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣។ បៀបវារៈសំខាន់ៗចំនួន៣ រួមមានដូចខាងក្រោម៖ ១៖ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ។ ២៖ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣៖ ផ្សេងៗ…៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនត្រឹមមិនអស់លុយទេ គឺអាចដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនអស់លុយនោះឡើយ។ មិនត្រឹមមិនអស់លុយប៉ុណ្ណោះទេ គឺមានថវិកាដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងសម្រាប់ផ្តល់សេវាគាំពារសង្គមថែមទៀតផង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល ឡើងគម្រោងថវិកាជាតិ ដោយកែចំណាយ…
