(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ លោក សុក ហាច, លោក សេង ម៉ារឌី និងឧត្តម គង់ មុនីកា សមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសមដែងនូវក្តីរីករាយ ដែលបានទទួលជួបសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ បន្ទាប់ជំនួបលើកមុន…
Author: rgt
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន២ម៉ឺនរៀលក្នុងម្នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបន្ថែមរបបសន្ដិសុខសង្គម សម្រាប់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា «ត្រូវបានបន្ថែមរបបសន្ដិសុខសង្គមប្រចាំខែ ចំនួន២ម៉ឺនរៀល ក្នុង១នាក់ ជូនដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានចូលនិវត្ដន៍មុនឆ្នាំ២០២៤»៕ ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖
កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងពិធីមួយចូលរូមដោយឯកអគ្គរដ្ឋទូតរុស្ស៉ី និងឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ កប៉ាល់ចម្បាំងនេះ នឹងចូលចត ៣ថ្ងៃ និងចាកចេញទៅវិញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ កប៉ាល់ទាំង៣ មានឈ្មោះថា Rezkiy, Hero of the Russian Federation Aldar Tsysenzhapov និង…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារផលប្រយោជន៍សម្រាប់កម្ពុជា ជាពិសេសធ្វើពិពិធកម្មពាណិជ្ជកម្មទៅកាន់ប្រទេសផ្សេងៗ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារផលប្រយោជន៍សម្រាប់កម្ពុជា ជាពិសេសធ្វើពិពិធកម្មពាណិជ្ជកម្មទៅកាន់ប្រទេសផ្សេងៗ។ ខណៈកាលពីក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ ក្រុមការងារចរចាជាមួយអាមេរិក មិនបានសម្រាកចូលឆ្នាំនោះទេ ពោលគឺប្រឹងប្រែងកិច្ចចរចាការពារផលប្រយោជន៍ផ្នែកពាណិជ្ជកម្មជាមួយអាមេរិក។ ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនហើយ ដើម្បីអី? ដើម្បីទាញចំណូលមកស្រុកខ្មែរដើមម្បីបង្កើតការងារឱ្យកូនចៅយើងនៅទីនេះ តើរដ្ឋភិបាលខុសទេ? អាហ្នឹងដូចឪពុក ម្ដាយ…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញាអធិបតីភាពបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ
(ភ្នំពេញ)៖ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា,…
ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឲ្យពង្រឹងការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស
(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។ នេះបើតាមផែនការ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖
នាយករដ្ឋមន្រ្តីថៃ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង
(ភ្នំពេញ)៖ អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានជួបប្រជុំទ្វេរភាគីជាមួយ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការ ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីថៃ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីជប់លៀងផ្លូវការនៅវិមានសន្តិភាពដើម្បីទទួលស្វាគមន៍ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ…
