(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។ បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ ក្នុង១ឆ្នាំៗកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មី ២ម៉ឺនករណី ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី ពោលគឺ ៤០នាទីស្លាប់ម្នាក់ ឬ ៣៨នាក់ក្នុង១ថ្ងៃ។ ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា…
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បី បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ តាមកម្មវិធីគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្ដេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមានលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ…
ច្រកទ្វារព្រំដែនអានសេះ នៅខេត្តព្រះវិហារ បើកដំណើរឡើងវិញ ក្រោយទាហានថៃ បិទឯកតោភាគី
(ព្រះវិហារ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ បានបញ្ជាក់ថា ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកដំណើរការឡើងវិញ ហើយប្រជាពលរដ្ឋ អាចដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមក គឺរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។ រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ឧសភា ២០២៥
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន: ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ»។ តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងជូនពរបងប្អូនអ្នកសារព័ត៌មានខ្មែរ និងបរទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់ដើម្បីចុះយកព័ត៌មាន ផលិត…
ខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានសរុប៦២៣ ដែលមានកម្មករនិយោជិតសរុប៤៧,០៣២នាក់
(កំពង់ចាម)៖ ថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយកម្មករកម្មការិនី ជាង៦០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ផ្លូវជាតិលេខ៦ ស្ថិតនៅឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងឱកាសទិវាខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយ ចីរភាព និងភាពធន»។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ចាម មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានសរុប៦២៣កន្លែង ដែលមានកម្មករនិយោជិតសរុប ៤៧,០៣២នាក់…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម។ ពិធីនេះត្រូវបានរៀបចំ ក្រោមអធិបតីភាព លោក តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅផ្លូវ Le Duan (ទល់មុខសាលបង្រួបបង្រួម) ខណ្ឌទី ១ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្រៅពីមេដឹកនាំកម្ពុជា មេដឹកនាំប្រទេសឡាវ និងបណ្តាអន្តរជាតិមួយចំនួនទៀត…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំស្ដីពី ការគ្រប់គ្រងវិមានរដ្ឋធម្មនុញ្
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរណែនាំស្ដីពី ការគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ ដែលជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋតំណាងឲ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយនៅប្រទេសកម្ពុជា។ ក្នុងសារាចរណែនាំដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំចំនួន៥ចំណុច ដល់ស្ថាប័នដែលមានការពាក់ព័ន្ធត្រូវរួមគ្នាទទួលខុសត្រូវ។ ខាងក្រោមនេះ ជាសារាចរណែនាំរបស់រាជរដ្ឋាភិបាល៖
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រៀបការរៀបចំបណ្ដាញសេដ្ឋកិច្ចកម្ពុជា ដូចសរសៃឈាមរបស់មនុស្ស
(តាកែវ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបធៀបការរៀបចំបណ្ដាញសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងសរសៃឈាមរបស់មនុស្ស ពោលត្រូវតែរត់ទៅគ្រប់កោសិកាទាំងអស់ ទើបរាងកាយរបស់មនុស្សរឹងមាំល្អ។ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តផ្សេងទៀតនាខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដើម្បីឲ្យបណ្ដាញសេដ្ឋកិច្ចកម្ពុជាកាន់តែមានការរីកចម្រើន ដូច្នេះការអភិវឌ្ឍមិនមែនធ្វើឡើងតែនៅរាជធានីភ្នំពេញនោះទេ ពោលត្រូវតែអភិវឌ្ឍន៍នៅគ្រប់ខេត្តទាំងអស់។ ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា…
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម។ នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើសម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមានលោក តូ ឡឹម…
