សម្ពាធទាបកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះឈ្មោះ វូតទីព​​ តែពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាទេ

(ភ្នំពេញ)៖ ​ក្រសួងធនធានទឹក និងឧតុនិយម ​នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់សាធារណជន​ អំពីស្ថានភាពវិវត្តន៍នៃអាកាសធាតុ និងធាតុអាកាសនៅ​កម្ពុជា ​ដោយក្រសួងបានបញ្ជាក់ថា សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១ ឈ្មោះ វូតទីព (Wutip) ក្នុងឆ្នាំ២០២៥ ​បានមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសក្នុងប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ ប៉ុន្តែយ៉ាងនេះក្តី…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ ក្រោយបញ្ចប់ការងារនៅបារាំង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មការងារនៅទីក្រុងនីស ប្រទេសបារាំង។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំ​គណៈ​​​​ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុងនីស ប្រទេស​បារាំង ដើម្បីអញ្ជើញចូលរួមសន្និសីទអង្គការ​សហប្រជាជាតិ​ស្តីពីមហា​សមុទ្រ​លើកទី៣ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកស្នេហាជាតិ តែពេលជាតិប្រឈមការគំរាមកំហែង បែរជាផ្សាយព័ត៌មាន ដើម្បីវាយប្រហារជាតិខ្លួនឯង តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ?

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីទីក្រុងនីល ប្រទេសបារាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ប៉ុន្ដែនៅពេលប្រទេសជាតិប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរស្ម័គ្រចិត្តទៅធ្វើជាភ្នាក់ងារផ្សព្វផ្សាយរបស់គេ ដើម្បីវាយប្រហារជាតិខ្លួនឯងទៅវិញ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ? តាមរយៈបណ្ដាញសង្គម Facebook សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រុមអ្នកនយោបាយទាំងនោះ បានជួយផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលបានរៀបចំឡើយ និងផ្សព្វផ្សាយវាយប្រហារផ្នែកចិត្តសាស្ដ្រមកលើជាតិកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា…

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងក្បត់ជាតិទាំងមេទាំងកូន, បើអាជ្ញាធរថៃ មិនឃុបឃិតទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកថា សកម្មភាពរបស់ សមាជិកក្រុមប្រឆាំងម្នាក់ស្នាក់នៅប្រទេសថៃ ដែលក្លែងបន្លំធ្វើជាកងទ័ពជួរមុខ ហើយផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាអំពើក្បត់ជាតិ ដែលក្បត់ជាតិទាំងមេទាំងកូនចៅតែម្តង។ តាមបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានចែករំលែកសេចក្តីប្រកាសរបស់​ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ និងរូបភាពជនខាងលើនេះ ដោយសម្តេចបានបញ្ជាក់ដូច្នេះថា៖ «អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃ មិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។ សូមបញ្ជាក់ថា នាថ្មីៗនេះ មានសកម្មជនគណបក្សប្រឆាំង…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី

(ភ្នំពេញ)៖ ពីទីក្រុងនីស ប្រទេសបារាំង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាញព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។ តាមរយៈសារអំពាវនាវនៅលើបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋសូមជៀសវាងបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជន និងប្រជាជនកម្ពុជា-ថៃ។ បន្ថែមទៅលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ សម្ដេចមហាបវរធិបតី…

ក្រសួងការពារជាតិ ចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាមិនបានដកទ័ពចេញពីតំបន់ក្នុងដែនអធិបតេយ្យរបស់ខ្លួនឡើយ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបានមុននេះបន្តិច។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ទី១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ទី២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ ទី៣៖ កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល…

សម្តេចតេជោ ហ៊ុន សែន៖ សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតស្អប់ខ្ពើមជាតិសាសន៍, កងទ័ព័ថៃបិទច្រកប៉ោយប៉ែតឯកតោភាគី ដូច្នេះបើគ្មានទំនិញថៃ លើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការនោះទេ

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥, សម្តេចតេជោ ហ៊ុន​សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍ ជាមួយនោះសម្តេចតេជោ បានលើកឡើងថា កងទ័ព័ថៃបិទច្រកប៉ោយប៉ែតជាឯកតោភាគី ដូច្នេះបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការនោះទេ។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារទាំងស្រុង៖ មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។ ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈរដ្ឋមន្ត្រី ត្រួតពិនិត្យយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម (BSRS) ឆ្នាំ២០២៥-២០២៨

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រសៀលថ្ងៃសុក្រទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈរដ្ឋមន្ត្រី ត្រួតពិនិត្យយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម (BSRS) ឆ្នាំ២០២៥-២០២៨។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នាប្រើប្រាស់កម្មវិធី Fresh AI ដែលកម្មវិធីព័ត៌មានឆ្លាតវៃ ភាសាខ្មែរលើកដំបូងរបស់កម្ពុជា ដើម្បីបង្ហាញមោទនភាពជាតិយើង

(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានប្រើប្រាស់កម្មវិធីព័ត៌មានឆ្លាតវៃ Fresh AI រួចហើយ គឺងាយស្រួលចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ និងប្រកាសអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ និងមោទនភាពជាតិយើង។ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចបានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ…

ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឫទ័យស្តេចយាងប្រារព្ធ​ព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»។ ព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា» ត្រូវបាន​រៀប​ចំឡើងដោយក្រសួងបរិស្ថាន ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំង​ការ​បំពុល​ដោយប្លាស្ទិក…