កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី

(ភ្នំពេញ)៖ កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ការប្រលងនេះ មានកុមារា កុមារីមកពីប្រទេសចំនួន១៥ប្រទេស។ សូមបញ្ជាក់ថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកុមារាកម្ពុជាមួយរូប ដែលមានភាពខ្លាំងពូកែខាងគណិតវិទ្យា ហើយតែងចូលរួមប្រកួតប្រជែងកម្រិតតំបន់ និងពិភពលោកជាបន្តបន្ទាប់ ហើយក៏តែងតែដណ្តើមបានមេដាយមាសផងដែរ។ ទាំងសម្តេចតេជោ ហ៊ុន សែន ជាជីតា,…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បរិច្ចាគថវិកា ២០លានរៀល និង៣ម៉ឺនដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបរិច្ចាគថវិកាចំនួន ២០,០០០,០០០រៀល និង៣០,០០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…

ប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយជោគជ័យរយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ ប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង១១៖១៧នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយជោគជ័យរយៈពេល២ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជូនដំណើរប្រធានាធិបតី ស៊ី ជីនពីង ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រោយចាកចេញពីប្រទេសកម្ពុជា លោកប្រធានាធិបតី ធ្វើដំណើរតាមយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន៕

រកឃើញពលករខ្មែរម្នាក់ទៀតបានស្លាប់ ដោយគ្រោះរញ្ជួយដីនៅប្រទេសថៃ ជនរងគ្រោះ មានឈ្មោះ ផល្លា រតនា

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពី មរណភាពនៃពលករខ្មែរដែលបណ្តាលមកពីការរញ្ជួយដីនៅប្រទេសថៃ។ ក្រសួងបានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ អំពីលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ក្រសួងបានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់ លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនលោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ចំពោះមរណភាព លោក ផល្លា រតនា ដោយសារគ្រោះរញ្ជួយដី នៅប្រទេសថៃ

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ចំពោះមរណភាពរបស់ លោក ផល្លា រតនា ដោយគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់រូបលោក ផល្លា រតនា ដែលជាកូនជាទីស្រឡាញ់…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី

(ភ្នំពេញ)៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ បានបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ​ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់​ ដល់បងប្អូនប្រជាពលរដ្ឋកម្សាន្តសប្បាយនៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានរំលេចផងដែរថា កត្តាចម្បងបំផុត​ គឺម្លប់នៃសុខសន្តិភាព បានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប​ អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌…

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងកិច្ចចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខ្ញុំមានក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា។ ការមកដល់របស់ខ្ញុំ គឺស្របពេលដែលកម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។…

ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង២០២៥» នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ថ្លែងពីវេទិកាអធិបតីរៀបចំកណ្តាលក្រុងព្រៃវែង ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ទៅកាន់អង្គពិធីថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ នៅក្នុងឱកាសឆ្នាំថ្មីតាមរយៈការបន្តជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំនូវកម្មវិធីសង្ក្រាន្តចាប់ពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ក្រុងស្រុកខណ្ឌ ខណៈនៅខេត្តសៀមរាបមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។ សម្រាប់សង្ក្រាន្តព្រៃវែង, អភិសន្តិបណ្ឌិត បានរំឭកអំពីបទពិសោធរយៈពេលជាងដប់ឆ្នាំមុន ដែលឯកឧត្តមបានដឹកនាំរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តនៅមូលដ្ឋានស្រុកកម្រិតតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអាស្រ័យដោយការគាំទ្រពីប្រជាពលរដ្ឋ ការគាំទ្រពីសប្បុរសជន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត និងក្រុមការងារ ស.ស.យ.ក. សង្ក្រាន្តព្រៃវែងបានពង្រីកទ្រង់ទ្រាយកាន់តែធំ ដោយទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះកកុញ់លើសពីការស្មាន។ ក្នុងន័យនេះ ឧត្ដមអភិសន្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តព្រៃវែង និងនៅទូទាំងប្រទេសសូមយកចិត្តទុកដាក់លើការធ្វើចរាចរណ៍ប្រកបដោយសុខសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ អភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តដល់កងកម្លាំងនគរបាល និងអាជ្ញាធរបន្តខិតខំធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសណ្ដាប់ធ្នាប់ និងបានបំពេញបុណ្យ បំពេញកុសលសប្បាយរីករាយក្នុងឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅក្រោមម្លប់សន្តិភាព។ សូមបញ្ជាក់ថា សង្រ្កាន្តព្រៃវែងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងមានកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុកការលេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្តេច ជា ស៊ីម។ ក្រៅពីនេះក៏មានព្រឹត្តិការណ៍កម្សាន្តផ្សេងទៀត ដូចជា ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ។ល៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ចំណងទំនាក់ទំនងរវាងកម្ពុជា-ចិន គ្មានអ្វីប្រែប្រួលឡើយ តាមរយៈសមិទ្ធផលជាច្រើន និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន មកកម្ពុជា

(កំពង់ចាម)៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ។ តាមរយៈសមិទ្ធផលជាច្រើនរួមមាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី, ផ្លូវ និងស្ពានជាច្រើន ព្រមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន គឺជាការបង្ហាញយ៉ាងច្បាស់ពីចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា-ចិន។ ការណ៍ថ្លែងរបស់សម្ដេចបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ដែលមានតម្លៃ១៣៣លានដុល្លារ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ។ ការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះ គឺជាការឆ្លើយតប ទៅបណ្ដាសារព័ត៌មានមួយចំនួន ដែលបានចោទប្រកាន់ដោយគ្មានមូលរដ្ឋាច្បាស់លាស់ថា ចាប់តាំងពីរដ្ឋាភិបាលនិតិកាលទី៧ ដែលដឹកនាំដោយសម្ដេចផ្ទាល់ គឺមិនមានទំនាក់ទំនងជិតស្និត ជាមួយចិន ដូចរដ្ឋាអាណត្តិមុនៗនោះឡើយ។…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «សង្ក្រាន្ត» ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា បានផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «សង្ក្រាន្ត» ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «សង្ក្រាន្ត” ដែលប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃចន្ទ ២រោច ដល់ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា…