ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ កម្មវិធីទូរស័ព្ទ NoDrug ជាមធ្យោបាយរាយការណ៍បទល្មើសគ្រឿងញៀនដ៏មានប្រសិទ្ធភាព និងគ្មានអត្តសញ្ញាណអ្នករាយការណ៍

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កម្មវិធីទូរស័ព្ទ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាមធ្យោបាយរាយការណ៍ អំពីបទល្មើសគ្រឿងញៀនដ៏មានប្រសិទ្ធភាព និងមិនមានអត្តសញ្ញាណអ្នករាយការណ៍នោះទេ ដូច្នេះរក្សាសុវត្ថិភាពខ្ពស់ដល់អ្នករាយការណ៍។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញដល់មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់កម្មវិធី NoDrug រាយការណ៍បទល្មើសគ្រឿងញៀនមកកាន់សមត្ថកិច្ច។ បើតាមលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី,…

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំក្រសួង ត្រូវសម្លឹងឱ្យបានវែងឆ្ងាយលើការងារនគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់នោះទេ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួង ត្រូវសម្លឹងឱ្យបានវែងឆ្ងាយលើការងារនគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ។ ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អង្គពិធី, លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ការគាំទ្រក្នុង «គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ហើយការប្រើកម្លាំងទ័ព មិនមែនជាជម្រើសនោះឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។…

ក្រសួងអប់រំ ឈប់ទទួលស្គាល់សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពត

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការឈប់ទទួលស្គាល់សាខា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពត ដែលមានទីតាំងស្ថិត នៅដីឡូតិ៍លេខ៤៧ ភូមិសុវណ្ណសាគរ ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត។ នេះបើយោងតាមសេចក្ដីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ៕ ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ ក្រសួងអប់រំ៖

ក្រសួងព័ត៌មាន ជូនដំណឹងពីការចុះឈ្មោះអ្នកសារព័ត៌មានចូលរួមពិធីជួបជុំរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះអ្នកសារព័ត៌មាន ចូលរួមពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញសារ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ។ សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជា ស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នា…

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិកាផ្សព្វផ្សាយស្ដីពី «វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍»

(ភ្នំពេញ)៖ សភានៃព្រះរាជាណាចក្រកម្ពុជាមានព្រឹទ្ធសភា​ និងរដ្ឋសភា សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១» នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិកាដ៏មានសារៈសំខាន់នេះ។ សម្តេចមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តមឧត្តមរបស់ លោក លោកស្រីទាំងអស់ ជាពិសេសវត្តមានរបស់ លោករដ្ឋមន្រ្តី និងសហការី…

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប, កងទ័ពជើងគោក និងអាជ្ញាធរពាក់ព័ន្ធ បន្តបង្រ្កាបបទល្មើសនេសាទខុសច្បាប់

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប ដែលពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរង បណ្តាខេត្តជុំវិញបឹងទន្លេសាប មេបញ្ជាការកងឯកភាព ប្រធានស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់…

រដ្ឋបាលខេត្តកំពង់ចាម បើកមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបើកមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសបើកមហាសន្និបាតនោះថា មហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់លោក លោកសី សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ…

រដ្ឋបាលខេត្តកំពង់ចាម ដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល

(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤។ នាឱកាសនោះ អភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលជោគជ័យ ក្នុងការក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍។ អភិបាលខេត្ត បានផ្ដាំផ្ញើមន្ត្រីសុខាភិបាលខេត្តកំពង់ចាមទាំងអស់ សូមឱ្យបន្តក្នុងការរក្សានូវចំណុចល្អដែលយើងបានធ្វើ រហូតទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ…