(កំពង់ចាម)៖ ឆ្នេរខ្សាច់កោះប៉ែន ដែលស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងល្បែងកម្សាន្តប្លែកៗជាច្រើនតាមបែបលក្ខណៈប្រពៃណីជាតិខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចមកលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៩ គ.ស២០២៥នេះ។ បើតាមអ្នកគ្រប់គ្រងឆ្នេរខ្សាច់កោះប៉ែនលោក ប៊ុន ដារ៉ា ម្ចាស់រមណីដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» បានថ្លែងប្រាប់អ្នកយកព័ត៌មាន ឱ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះថា ដោយមានការយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ុន ចាន់ដា…
Category: ព័ត៌មានថ្មីៗ
ចិនបញ្ជាក់ជាផ្លូវការថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជា នៅសប្ដាហ៍ក្រោយ
(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ ទី១១ ខែមេសា បានប្រកាសជាផ្លូវការថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម ម៉ាឡេស៊ី និងកម្ពុជា នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសចិនបានឱ្យដឹងទៀតថាលោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅប្រទេសទាំង៣ខាងលើ ក្នុងតំបន់អាស៊ីគ្នេយ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមេសា។ សារព័ត៌មាន South China Morning Post គឺជាអ្នករាយការណ៍មុនគេថា លោក ស៉ី គ្រោងបំពេញទស្សនកិច្ចមកកាន់ប្រទេសចំនួន៣…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក។ ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច ដែលនឹងត្រូវដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិចនៅកម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិច និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិចប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។ ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិចនេះ គឺរៀបចំឡើងក្រោមការដឹកនាំ និងគិតគូរយ៉ាងច្បាស់លាស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ…
ក្រសួងពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមាន ពីភាគីអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយបញ្ហាពន្ធ ដែលការចរចានឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ
(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើសកម្មភាពភ្លាមៗ ស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធករណីដំឡើងពន្ធគយលើទំនិញកម្ពុជានោះ, នៅពេលនេះ ភាគីសហរដ្ឋអាម៉េរិក បានឆ្លើយតបជាវិជ្ជមាន សំណើសុំបើកការចរចាស្វែងរកដំណោះស្រាយបញ្ហាពន្ធគយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងពាណិជ្ជកម្ម ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់…
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដល់សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF)
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីឈុន នាទីក្រុងសេអ៊ូល គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរៀបចំកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងមានវត្តមានលោកស្រី ជ្រឹង បុទុមរង្សី…
រាជរដ្ឋាភិបាលកំណត់យកវិស័យអាទិភាពចំនួន៣ អនុវត្តន៍ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគខេត្ត៤ នៅភូមិភាគឦសាន
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានកំណត់យកវិស័យអាទិភាពចំនួន៣ ក្នុងការជំរុញលើការវិនិយោគបន្ថែម។ វិស័យអាទិភាពចំនួន៣នោះរួមមាន វិស័យកសិកម្មកសិ-ឧស្សាហកម្ម និងទេសចរណ៍។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ឲ្យអនុវត្តន៍ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។ យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ គឺជាលទ្ធផលនៃការសិក្សាដែលមានការចូលរួមធាតុចូល និងការពិគ្រោះយោបគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ទាំងក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិនៃវិស័យសាធារណៈ, ព្រមទាំងភាគីជាច្រើននៃវិស័យឯកជន ក៏ដូចជាប្រជាសហគមន៍។ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចថា «កម្មវិធីពិសេសនេះ គឺជាឯកសារដ៏មានសារៈសំខាន់ នៅក្នុងការចង្អុលបង្ហាញវិស័យអាទិភាពចំនួន៣រួមមាន៖…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបបណ្តាប្រទេស អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្រការបោសសំអាតមីននៅកម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងបណ្តាប្រទេស អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដែលបានគាំទ្រដល់សកម្មភាពបោសសំអាតមីននៅកម្ពុជា។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការបំពេញការងាររបស់សម្តេចនាយករដ្ឋមន្ត្រី។ លើបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា សង្គ្រាមប្រមាណ៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល។ សម្តេចនាយករដ្ឋមន្ត្រី…
ប្រវត្តិលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានចេញផ្សាយជាភាសាអង់គ្លេស
(ភ្នំពេញ)៖ សៀវភៅជាភាសាអង់គ្លេសស្តីពីប្រវត្តិសង្ខេបរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជា «PICH CHANMONY – The Spouse of the 37th Prime Minister of the Kingdom of Cambodia» ត្រូវបានចេញផ្សាយជាផ្លូវការនៅសប្តាហ៍នេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអានបរទេស។ លោកបណ្ឌិត ឆាយ សុផល អ្នកនិពន្ធសៀវភៅបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា…
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីគង់សម្រាកពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង
(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ព្រះអង្គទាំងទ្វេនឹងស្តេចយាងនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីព្រះអង្គគង់សម្រាកពិនិត្យព្រះរាជសុខភាពអស់មួយរយៈពេល នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នាអំឡុងពេលព្រះមហាក្សត្រ…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំដី៧០ហិកតា នៅទំនប់កប់ស្រូវសម្រាប់ធ្វើសួនសាធារណៈ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដីប្រមាណ៧០ហិកតា ដែលបានត្រៀមនៅតំបន់ទំនប់កប់ស្រូវ ដើម្បីធ្វើសួនសាធារណៈជូនប្រជាពលរដ្ឋទៅលេងកម្សាន្ដ និងសម្រាកលំហែនៅថ្ងៃខាងមុខ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវនេះនៅរាជធានីភ្នំពេញ ខ្ញុំឲ្យរៀបចំផ្លូវទំនប់កប់ស្រូវត្រៀមប្រហែល៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកភ្នំពេញតែម្ដង។ កន្លែងនេះយើងទុក៧០ហិកតា យកធ្វើសួនសាធារណៈ…
