កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងពិធីមួយចូលរូមដោយឯកអគ្គរដ្ឋទូតរុស្ស៉ី និងឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ កប៉ាល់ចម្បាំងនេះ នឹងចូលចត ៣ថ្ងៃ និងចាកចេញទៅវិញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ កប៉ាល់ទាំង៣ មានឈ្មោះថា Rezkiy, Hero of the Russian Federation Aldar Tsysenzhapov និង…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារផលប្រយោជន៍សម្រាប់កម្ពុជា ជាពិសេសធ្វើពិពិធកម្មពាណិជ្ជកម្មទៅកាន់ប្រទេសផ្សេងៗ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារផលប្រយោជន៍សម្រាប់កម្ពុជា ជាពិសេសធ្វើពិពិធកម្មពាណិជ្ជកម្មទៅកាន់ប្រទេសផ្សេងៗ។ ខណៈកាលពីក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ ក្រុមការងារចរចាជាមួយអាមេរិក មិនបានសម្រាកចូលឆ្នាំនោះទេ ពោលគឺប្រឹងប្រែងកិច្ចចរចាការពារផលប្រយោជន៍ផ្នែកពាណិជ្ជកម្មជាមួយអាមេរិក។ ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនហើយ ដើម្បីអី? ដើម្បីទាញចំណូលមកស្រុកខ្មែរដើមម្បីបង្កើតការងារឱ្យកូនចៅយើងនៅទីនេះ តើរដ្ឋភិបាលខុសទេ? អាហ្នឹងដូចឪពុក ម្ដាយ…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញាអធិបតីភាពបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ

(ភ្នំពេញ)៖  នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា,…

ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឲ្យពង្រឹងការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។ នេះបើតាមផែនការ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី៖

នាយករដ្ឋមន្រ្តីថៃ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានជួបប្រជុំទ្វេរភាគីជាមួយ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះជា ចេញសារាចរណែនាំ របស់សម្តេចនាយករដ្ឋមន្ត្រី៖

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការ ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីថៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីជប់លៀងផ្លូវការនៅវិមានសន្តិភាពដើម្បីទទួលស្វាគមន៍ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ។ អំឡុងទស្សនកិច្ចនេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ…

ឯកសារចំនួន៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ

(ភ្នំពេញ)៖ ឯកសារចំនួន៧ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកសារទាំង៧នេះ ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីថៃ មកកាន់កម្ពុជា ក្នុងនោះរួមមាន៖ ១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។ ២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា…

នាយករដ្ឋមន្ដ្រីកម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ, នាយករដ្ឋមន្ដ្រីថៃ អរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្ដកិច្ចសហការល្

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកបានប្រព័ន្ធអនឡាញ ពិសេសនៅតាមព្រំដែនប្រទេសទាំងពីរ។ ការប្ដេជ្ញាចិត្តរួមគ្នារវាងនាយករដ្ឋមន្ដ្រីប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញអំពីសេចក្ដីថ្លែងការណ៍រួមដែលធ្វើឡើងដោយនាយករដ្ឋមន្ដ្រីទាំងពីរ បន្ទាប់ពីបញ្ចប់ការចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួនហើយនោះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអះអាងថា ភាគីទាំងពីរនឹងបន្ដសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីព្រំដែនកម្ពុជា-ថៃ។ នាយករដ្ឋមន្ដ្រីថៃ…